
About Us
បេសកកម្ម
សាលាព្រះគម្ពីរGood News ផ្ដល់នូវកម្មវិធីអប់រំសម្រាប់អ្នកដែលមានបំណងចង់រស់នៅតាមព្រះហឫទ័យរបស់ព្រះយេស៊ូវ ដែលចង់ផ្សាយដំណឹងល្អដល់ចុងផែនដីបំផុត។
ការអប់រំសាលាព្រះគម្ពីរGood News គឺមានគោលបំណងបង្រៀនអំពីការជឿព្រះដែលផ្ដោតទៅលើព្រះគម្ពីរ ដែលចាកចេញពីការអប់រំផ្ដោតទៅលើទ្រឹស្ដី។
កម្មវិធីសាលាព្រះគម្ពីរGood News បង្កើតអ្នកបម្រើទ្រង់ ដែលនឹងដឹកនាំពួកអ្នកដែលធ្លាក់ទៅក្នុងអំពើបាប ភាពងងឹត សេចក្ដីអស់សង្ឃឹម ដោយសេចក្ដីសង្រ្គោះ និងព្រះគុណនៃព្រះអង្គ។
ចក្ខុវិស័យ
ការចាប់ផ្ដើមនៃជីវិតដែលផ្លាស់ប្ដូរពិភពលោកដោយសេចក្ដីពិត ៖ សាលាព្រះគម្ពីរGood News
សាលាព្រះគម្ពីរGood News គឺជាសាលាព្រះគម្ពីរល្បីល្បាញនៅលើពិភពលោក ដែលបង្ហាត់គ្រូគង្វាលពីគ្រប់ទិសទី។ យើងដឹកនាំពួកគេដែលស្វែងរកសេចក្ដីពិត និងចង់ចែករំលែកដំណឹងល្អ។ សម្រាប់សិស្សនៅជុំវិញពិភពលោកដែលមិនអាចចូលរៀន ដោយព្រោះតែមានដែនកំណត់ជាមួយនឹងពេលវេលា និងការធ្វើដំណើរ យើងនឹងបង្រៀនដំណឹងល្អច្បាស់លាស់ តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណែតពេញលេញ និងបង្កើតគ្រូគង្វាល តាមរយៈកម្មវិធីឌីណាមិចមួយដែលមានមូលដ្ឋានគ្រឹះនៅក្នុងដំណឹងល្អប្រពៃណី។
សាលាផ្ដល់ឲ្យសិស្សដែលបញ្ចប់មេរៀនទាំងអស់ប្រកបដោយជោគជ័យ និងបំពេញរាល់តម្រូវការបញ្ចប់ការសិក្សា ជាបេសកជនដែលកំពុងបណ្ដុះបណ្ដាល ហើយនឹងលើកទឹកចិត្ដពួកគេឲ្យបោះជំហានទៅមុខយ៉ាងខ្លាំង ដើម្បីដំណឹងល្អនៅគ្រប់ទិសទី។ បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេនឹងក្លាយជាទាហាននៃដំណឹងល្អ ដែលនាំមនុស្សឲ្យបានទទួលសេចក្ដីសង្រ្គោះដ៏ពិត និងការជឿព្រះ។