top of page

About Us

សូមស្វាគមន៍

នៅពេលយើងចាប់ផ្តើមសាលាព្រះគម្ពីរGood News

Pastor_Ock_Soo_Park.jpg

សព្វថ្ងៃនេះ មនុស្សជាច្រើនជឿ​ព្រះ​ ហើយធ្វើ​បេសកកម្ម​របស់ពួកគេទាំងនិយាយថា ពួកគេជឿលើព្រះយេស៊ូវ។  ពួកគេ​ត្រូវតែ​បដិសេធ​ខ្លួនឯង​ ហើយជឿ​តែ​ព្រះ​បន្ទូល​នៃ​ព្រះ​អង្គ​ ប៉ុន្ដែ​ ដោយ​សារ​តែ​មូលដ្ឋានគ្រឹះនៃជីវិតខាងវិញ្ញាណរបស់ពួកគេគឺខុស នោះ​វាមាន​ឥទ្ធិពល និងបណ្តាលឱ្យមានការលំបាកជាច្រើនក្នុងការ​ជឿ​ព្រះ​របស់​ពួក​គេ។

 

បើគ្រាន់តែរឿងពីរបីត្រូវបានបញ្ជាក់ច្បាស់នៅក្នុងការ​ជឿ​ព្រះ​របស់យើង ព្រះ​អង្គ​អាច​ធ្វើ​ការ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ចិត្ដ​របស់​យើង​បាន។ ដូច្នេះ វាសំខាន់ណាស់ក្នុងការរៀនអ្វីៗទាំងនេះជាលក្ខណៈប្រព័ន្ធ។

សាលាព្រះគម្ពីរGood Newsផ្ដល់ឱកាសដល់សិស្សមកពី​សហរដ្ឋអាមេរិក អាមេរិកខាងត្បូង អាហ្វ្រិក ​ចិន និងប្រទេសផ្សេងទៀត ដើម្បីសិក្សាតាមរយៈអ៊ិនធរណេត ទាំងជំនះរាល់ការលំបាកក្នុងការមកកូរ៉េជាក់ស្ដែង។

មាន​អ្នកដែលស្រឡាញ់ដំណឹងល្អ ហើយចង់ផ្សាយដំណឹង តែបន្ទាប់ពីទទួលសេចកី្តសង្គ្រោះហើយ មិនស្គាល់របៀបរស់នៅខាងឯវិញ្ញាណ។ សូមចូលរៀនសាលាព្រះគម្ពីរGood News ហើយរៀនពីជីវិតខាងឯវិញ្ញាណ។ មិនមែនរៀនពីទ្រឹស្តីព្រះគម្ពីរនោះទេ គឺរៀនពីជីវិតរស់នៅដោយសេចក្តីជំនឿជឿលើព្រះអង្គជាក់ស្តែង។

ទោះបើជាអ្នកមិនក្លាយទៅជាបេសកជនក៏ដោយ យើងជឿថា អ្នកនឹងទទួលព្រះគុណដ៏វិសេសវិសាលនៅក្នុងជីវិត។ សាលាយើងនឹងក្លាយទៅជាព្រះពរចំពោះសិស្សម្នាក់ៗ ហើយបង្រៀនឲ្យសិស្សទាំងអស់គ្នាក្លាយទៅជាអ្នកបម្រើនៃព្រះអង្គដ៏វិសេសវិសាល ដែលមានព្រះអង្គគង់នៅជាមួយ ហើយព្រះអង្គនឹងដឹកនាំសិស្សទាំងអស់គ្នាឲ្យក្លាយទៅជាគ្រូគង្វាល និងបេសកជនដែលបំភ្លឺលោកិយនេះ។

លោកគ្រូ បាក់​ អុកស៊ូ

ស្ថាបនិកអង្គការGoodNews

bottom of page