top of page
BLOG-blog-1920x789-set-up-bible-reading_

About Us

ណែនាំ

ការណែនាំអំពីសាលាព្រះគម្ពីរGood News

សាលាព្រះគម្ពីរGood News ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​លោកគ្រូ​ បាក់​ អុកស៊ូ នៅ​ឆ្នាំ១៩៧៦ ក្លាយទៅជា​សាលារបស់​អ្នក​ផ្សាយ​ដំណឹង​ល្អ​ និង​គ្រូគង្វាល​បេសកជន​រាប់ពាន់​នាក់ហើយ។​ តាមរយៈការសង្កត់ធ្ងន់លើដំណឹងល្អដ៏បរិសុទ្ធនៃការប្រែចិត្ត និងការប្រោស​ឲ្យ​រួច​ពី​បាប ដែល​កត់​ទុក​នៅ​លូកា​ ជំពូ២៤ ខ៤៧ សាលាបណ្តុះបណ្តាលមានគោលបំណងចិញ្ចឹមបីបាច់​ និងអប់រំគ្រូគង្វាលនៃដំណឹងល្អនាពេលអនាគត ដែលនឹងនាំពន្លឺរបស់ព្រះគ្រីស្ទទៅកាន់ពិភពលោក ដែលកំពុងស្លាប់នៅក្នុងអំពើបាប។ នៅក្នុងគ្រានេះ គ្រីស្ទសាសនាប្រឈមមុខនឹងឧបសគ្គយ៉ាងធំ ដូច​ជា​ព្រះ​វិហារ​ជា​ច្រើនបានបាត់បង់សេចក្ដីជំនឿព្រះគម្ពីរពិត។ គ្រូគង្វាល និងព្រះវិហារដែលបានចាកចេញពីសេចក្តីពិតនៃដំណឹងល្អនៃព្រះគុណរបស់ព្រះ ផ្តោតលើការប្រព្រឹត្ដ ការងារមនុស្ស និងទំនាក់ទំនងសាសនា ជាជាងការតភ្ជាប់ដោយជំនឿ។ អ្វីដែលត្រូវការ គឺការប្រែចិត្តពិតក្នុងព្រះគម្ពីរ ត្រូវតែវិលត្រឡប់ទៅការ​ជឿ​ព្រះ ជាជាងជឿលើការប្រព្រឹត្ដរបស់មនុស្ស។ សាលាបណ្ដុះ​បណ្ដាល​គ្រូ​គង្វាល​ដែលមាន​ដែន​កំណត់​ក្នុង​បេសកកម្ម​របស់​ពួក​គេ​ និង​មនុស្ស​ដែល​ធ្លាប់​ត្រូវ​ព្រះ​អង្គ​ហៅ​ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​លើ​ពិភពលោក​អាច​រីក​ចម្រើន​ក្នុងវិញ្ញាណ។ ព្រះ​អង្គ​នឹង​ធ្វើ​ការ​តាម​រយៈ​អ្នក​បម្រើ​ទ្រង់។​ បើសិនជា​អ្នកបម្រើ​ទ្រង់​ដ៏​ពិត​ម្នាក់​នៃ​ព្រះ​អង្គ​ត្រូវ​បាន​បង្កើត​ឡើង​ យើង​ជឿ​ថា​ ព្រះ​វិហារ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ បន្ទាប់​មក​សមគមន៍​ បន្ទាប់​មក​ទីក្រុង​ បន្ទាប់​មក​ប្រទេស​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ។​ ដើម្បី​ចិញ្ចឹម​អ្នក​បម្រើ​ទ្រង់​ដែល​នឹង​ប្រកាស​ដំណឹង​ល្អ​ និង​ការ​ផ្លាស់​ប្ដូរ​ពិភពលោក​ សាលា​ព្រះ​គម្ពីរ​Good News​មាន​តួនាទី​ជា​ទី​បញ្ជា​ការ​ខាង​វិញ្ញាណ​សម្រាប់​កង​ទ័ព​របស់​ព្រះ​អង្គ។

bottom of page