top of page

About Us

ប្រវត្ដិសាស្ត្រ

KakaoTalk_Photo_2020-08-29-08-42-08.jpeg
KakaoTalk_Photo_2020-08-29-08-41-40.jpeg
KakaoTalk_Photo_2020-08-29-08-41-25.jpeg

ចូរ​សូម​ពី​អញ
នោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំងឡាយ​ដល់​ឯង ទុក​ជា​មរដក
ហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរអាករ​របស់​ឯង (ទំនុកដំកើង​ ២:៨)

 

ភ្លាមៗបន្ទាប់ពីសង្គ្រាមកូរ៉េ អ្នកផ្សាយដំណឹងល្អបែបគ្រិស្តអូស្សូដក់មកពីប្រទេស​អង់គ្លេស និងសហរដ្ឋអាមេរិកបានបង្កើតសាលាបេសកជនមួយនៅប្រទេសកូរ៉េនៅឆ្នាំ១៩៦២ ដើម្បីចិញ្ចឹមអ្នកធ្វើការខាងដំណឹងល្អ។ បន្ទាប់​ពី​លោកគ្រូ​ បាក់​ អុកស៊ូ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​សាលា​ដូច​នោះ​ គាត់បានបង្កើតសាលាព្រះ​គម្ពីរ​Good News នៅ​ឆ្នាំ​១៩៧៦ ហើយអ្នកផ្សាយដំណឹងល្អជាច្រើនបានរៀនទៅសាលានេះ។ ចាប់​ពី​ដើម​ឆ្នាំ​នៅ​ឆ្នាំ២០១០​ កម្មវិធី​តាម​អនឡាញ​បាន​ចាប់​ផ្ដើម​សម្រាប់​អ្នក​ដែល​ចង់​រៀន​ពី​ការ​ជឿ​ព្រះ។

រហូត​មក​ដល់​ថ្ងៃ​នេះ​ មនុស្ស​សរុប​ចំនួន​១៥០០នាក់​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​នៅ​សាលា​ព្រះ​គម្ពីរ​Good News ហើយ​ក្នុង​ចំណោម​ពួក​គេ​ ១៣០០នាក់​កំពុង​តែ​រស់​នៅ​ដើម្បី​ដំណឹងល្អ ​ក្នុង​នាម​ជា​គ្រូ​គង្វាល​នៅ​៩០ប្រទេស​​ជុំវិញ​ពិភពលោក។​ លើស​ពី​នេះ​ទៅ​ទៀត​ ពួក​គេ​កំពុង​តែ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដែល​ផ្ដោត​ទៅ​លើ​សេចក្ដី​ជំនឿ​ដែល​ពួក​គេ​បាន​រៀន​ពី​សាលា​នេះ​ ដល់​​មនុស្ស​ជា​ច្រើន​ដែល​ជាប់​នឹង​អំពើ​បាប​នៅ​ប្រទេស​នីមួយៗ​ ហើយ​កំពុង​តែ​បំ​ផ្លាស់​ប្ដូរ​ប្រទេស​ជា​ច្រើន​ តាម​រយៈ​សកម្មភាព​ច្រើន​បែប​ក្នុង​វិស័យ​ដូច​ជា​យុវជន​ ការ​អប់រំ​ ការ​ស្ម័គ្រ​ចិត្ដ​ផ្នែក​វេជ្ជ​សាស្ត្រ​ និង​ជា​ដើម។

សាលា​ព្រះ​គម្ពីរ​Good News​ផ្ដល់​ជូន​សេវាកម្ម​ភាសា​ (អង់គ្លេស​ កូរ៉េ​ អេស្ប៉ាញ​ បារាំង​ រុស្ស៊ី​ តួកគី​ និង​ខ្មែរ) ដែល​អនុញ្ញាត​ឲ្យ​សិស្ស​នៃ​ប្រទេស​ផ្សេងៗ​​រៀនជា​ភាសា​ដែល​ពួក​គេ​ពេញ​ចិត្ដ​ តាម​រយៈ​ប្រព័ន្ធ​បង្រៀន​អនឡាញ។ បច្ចុប្បន្ន​នេះ​ កម្មវិធី​នេះ​កំពុង​មាន​ដំណើរ​ការ​នៅ​ប្រមាណ​៩០ប្រទេស។

bottom of page